ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនស្ត្រី២នាក់បងប្អូនបង្កើតព្រួតគ្នាវ៉ៃជនរងគ្រោះ ខឹងមកទារលុយដែលខ្លួនជំពាក់អោយរងរបួស

ចែករំលែក៖

ខេត្តកណ្តាល៖ លោក អឿង វណ្ណា ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាលនៅល្ងាចថ្ងៃទី១០ ខែឱសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតនិងគ្នា ដែលធ្វើសកម្មភាពវៃទៅលើជនរងគ្រោះអោយមានរបួស ដោយខឹងមកទាលុយដែលខ្លួនជំពាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

ដែលប្រព្រឹត្តនៅក្នុងផ្សារកំពង់កន្ទួត ភូមិ​ស្វាយមីងឃុំ​ បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី។

ជនរងគ្រោះឈ្មោះ​ ញឹម​ ប៉ាច​ ភេទស្រី អាយុ៦១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក្រាំង​ក្រូច​ សង្កាត់​ ទៀន​ ខណ្ឌ​ ដង្កោ​ រាជធានី​ភ្នំពេញ​ មុខរបរកសិករ ។

ជនត្រូវចោទ២នាក់ទី១ឈ្មោះ​សោម ចាន់លីន ភេទ​ស្រី​អាយុ៣៦ឆ្នាំ​ជនជាតិខ្មែ រមានទីលំនៅភូមិ​ ដេីមត្រាំង​ឃុំ​អន្លង់​រមៀត​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ លក់បាយ និងទី២ឈ្មោះ​សោម ចាន់រី​ ភេទ​ស្រី អាយុ​៣៩ឆ្នាំ មានទីលំនៅភូមិ​ដេីមត្រាំង ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល មុខ​របរ​លក់បាយ។

សមត្ថកិច្ចបានឱ្យដឹងថាៈនៅមុនពេលកេីតហេតុខាង​លេី​ជនរងគ្រោះ​បានមក​ផ្សារ​កំពង់​កន្ទួត​ដេីម្បី​ទិញម្ហូបអាហារនិងទារលុយពីជន​សង្ស័យ​ឈ្មោះសោម​ ចាន់រី​ដែល​ជំពាក់​លុយខ្លួនចំនួន​២០០ដុល្លារ ពេល​ទារលុយនោះជន​រងគ្រោះ​និង​ជនសង្ស័យ​បានឈ្លោះប្រកែកគ្នា ដោយ​ជន​សង្ស័យ​បានហៅជន​រងគ្រោះ​ ដែល​មានអាយុ​ច្រើន​ជាង​ថា​ហ្អែងៗភ្លាម​នោះ​ដែរ​ជនសង្ស័យ ម្នាក់ទៀត​ឈ្មោះ​ សោម​ចាន់លីន ជា​ប្អូន​បង្កើត​របស់​ឈ្មោះ​ សោម​ចាន់រី​ដែល​នៅក្បែរ​នោះ​ដែរ​បាន​យក​កាំបិត​បុ័ងតោ​វាយ​ទៅ​លើ​តុ​ឈើ​លាន់ឮ​ ផាំង​ៗរួចរុញទ្រូង​ជនរងគ្រោះ​ឲ្យចេញ​ពីកន្លែង​ជនសង្ស័យ​លក់នំ​បញ្ចុក​និង​បាយស្រូប​បន្ទាប់​មក​ជនសង្ស័យ​សោម​ ចាន់លីន​បាន​ជេរ​បញ្ចោរ​និងយក​កាំបិត​បុ័ងតោ​ខាងលើ​មក​លជន្លរកកាប់​ក្បាល​ជនរងគ្រោះ​ថែម​ទៀត​ ភ្លាម​នោះ​ដែរ​ជនសង្ស័យ​ឈ្មោះ​ សោម​ចាន់រី​បានស្ទុះមកចាប់ក្របួចអាវ​ជនរងគ្រោះ​ពីមុខ​ បោកទៅលេីផ្លូវបេតុងបណ្តាល​ឲ្យដាច់លេវ អាវ០២​និង​ដាច់ខ្សែបូចងអាវ​និងបានក្រញៅមាត់និងចិញ្ចេីមខាងស្តាំបណ្តាលឲ្យ​ដាច់រលាត់​បន្ទាប់​មក​ជនរងគ្រោះក៏បាន​រត់ទៅប្តឹងសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បារគូ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​សោម​ចាន់រី​បានរត់ដេញតាមវាយ​ជនរងគ្រោះ​បន្តទៀត៕ ឆ ដា


ចែករំលែក៖