ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតី អាមេរិក និងមេបញ្ជាការកងទ័ពជើងទឹក ត្រូវកាត់ផ្តាច់ដោយឡែក

ចែករំលែក៖

អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក Michael Gilday ត្រូវបានគ្រូពេទ្យឲ្យកាត់ផ្តាច់ដោយឡែកនៅក្នុងផ្ទះក្រោយ ជំនួយការរបស់មន្ត្រីទាំងពីររូបខាងលើរកឃើញវិជ្ជមានកូវីដ១៩។
សារព័ត៌មាន Bloomberg បានដកស្រង់សំដីលោក Deven O’Malley អ្នកនាំពាក្យអនុប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា នោថ្ងៃទី១១ខែឧសភានេះ អនុប្រធានាធិបតី Mike Pence នៅតែបន្តមកធ្វើការនៅសេតវិមានដដែល។
នៅថ្ងៃទី១១ខែឧសភានេះសែរ សារព័ត៌មាន CNN បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក Michael Gilday ត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែកដោយសារតែជំនួយការរបស់លោកក៏រកឃើញវិជ្ជមានកូវីដផងដែរ។ បើទោះបី មេបញ្ជាការ ធ្វើតេស្តអវិជ្ជមានចំពោះកូវីដក្តី ប៉ុន្តែចាំបាច់ត្រូវតែកាត់ផ្តាច់ នៅដាច់ដោយឡែក ១សប្តាហ៍ ក្នុងការតាមដាន។
ព័ត៌មានខាងលើកើតឡើងនៅពេលដែលមានមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូប ត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានដោយសារតែ មាន កូនចៅឆ្លងកូវីដ ។ បច្ចុប្បន្ន មានមន្ត្រីអាមេរិកជាច្រើន នៅដាច់ដោយឡែក ក្នុងនោះមានទាំងអនុប្រធានាធិបតី ប្រធានមជ្ឈមណ្ឌុលគ្រប់គ្រងជំងឺឆ្លង CDC អាមេរិក លោក Robert Redfield និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕

ដោយ៖សហការី


ចែករំលែក៖