ខេត្តឧត្តរមានជ័យ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះលើ Facebook ផ្លូវការលោកថា៖ ចូលរួមបំបាត់អំពេីហឹង្សាគ្រប់រូបភាព ជាពិសេសមកលេីកុមារតូច។
បុរសចង្រៃម្នាក់នេះចេះលេីកដៃធ្វេីទារុណកម្មទៅរួចមកលេីកុមារតូច (ដូចមានកាច់បំបាក់ដៃជេីងគ្នាផង) ដោយគ្មានអាណិតអាសូរសោះឡេីយ នៅឧត្តរមានជ័យ។ សាហាវអីយ៉ាងនេះចំពោះកូនក្មេងដែលគ្នាមិនទាន់ដឹងអីសោះ? ។ លោកបន្តថា៖ យេីងចូលរួមកសាងអំពេីល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងនៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ថា៖ ដោយមានការអនុញ្ញាត ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជេីងកុមារម្នាក់នៅក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។
សូមរម្លឹកថា៖ កាលពី ម្សិលម៉ិញមានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណានេះបានកាច់ដៃកាច់ជេីងកូនចុងរបស់ខ្លួនដែលមានអាយុមិនទាន់បាន ១ឆ្នាំ ស្រួលបួលផង ។ ក្រោយកេីតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដេីម្បីអោយចាត់ការឈ្មោះធួន ផាណា តាមផ្លូវច្បាប់ ។
មហាជនមានការរិះគន់ខ្លាំងទៅលេីទង្វេីឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ ធួន ផាណា ដែលគេស្គាល់ថា ជា សកម្មជន ហ្វេសប៊ុក មួយរូប របៀបក្រុមអនាធិបតេយ្យ ធ្វើអ្វីៗតាមតែចិត្តនឹកឃើញ របៀបប្រើ«សិទ្ធអញ» ជេរគេ ជេរឯង ឈានដល់មនុស្សគ្មានសិលធម៍ ធ្វើទារុណ្ឌកម្ម លើកូនចុង ចាប់កាច់ដៃ កាច់ជើងគ្នា នៅតូចអាយុមិនដល់១ខួបផង។ សូមមន្ត្រីនគរបាលយុត្តិធម៌យកចិត្តទុកដាក់ចាត់ការ ក្នុងរឿងព្រហ្មទណ្ឌនេះដោយនីតិវិអី៕សុខ ខេមរា