ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ អាចឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកដល់ទៅជាង២០០លាននាក់

ចែករំលែក៖

ពលរដ្ឋនៅទូទាំងទ្វីបអាហ្វ្រិកមានជាង១ពាន់លាននាក់ ប៉ុន្តែប្រឈមនឹងការឆ្លងខ្ពស់ដោយសារតែបញ្ហាប្រឈមមុខជាច្រើនក្នុងនោះវិស័យសុខាភិបាលទន់ខ្សោយ។ អ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកព្រមានថា ទ្វីបអាហ្វ្រិកនឹងមានពលរដ្ឋដល់ទៅជាង២០០លាននាក់ប្រឈមនឹងការឆ្លងវីរុសនេះបើទប់ស្កាត់មិនបានល្អទេនោះ។
តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក កូវីដ-១៩ អាចសម្លាប់ពលរដ្ឋទ្វីបអាហ្វ្រិក ចាប់ពី ១៥០ពាន់នាក់ ដល់ ២០០ពាន់នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ជាង ២០០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក រយៈពេលមួយឆ្នាំប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់ទេនោះ។
ទស្សនាវដ្តី BMJ Global Health កាលពីថ្ងៃ ទី១៥ ខែឧសភា បានដកស្រង់សម្តីក្រុមអ្នកឯកទេស របស់អង្គការសុខភាពពិភពលោក ប្រចាំនៅទ្វីបអាហ្វ្រិកដែលបានបញ្ជាក់ថា អាចនឹងមានពលរដ្ឋដល់ទៅ២៣១លាននាក់ស្មើ២២ភាគរយនៃពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកឆ្លងកូវីដ-១៩ ក្នុងរយៈពេល១២ខែ និងមានអ្នកស្លាប់ ១៥០ពាន់នាក់។
លទ្ធផលស្រាវជ្រាវក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើមិនមានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពទេនោះ វិបត្តិទ្រង់ទ្រាយធំ នឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក។ ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកដល់ទៅ៨៨ភាគរយ មិនបានដឹងថាពួកគាត់មានរោគសញ្ញាឆ្លងកូវីដ-១៩ នោះឡើយ ទាំងនោះហើយដែលការប្រឈមខ្ពស់។ WHO បានស្នើឲ្យបង្កើនប្រព័ន្ធសុខាភិបាល និងត្រូតពិនិត្យទប់ស្កាត់ឲ្យបានល្អបំផុតដើម្បីបញ្ជៀសសោកនាដកម្មកើតឡើង៕ដោយ៖ធី រីណា


ចែករំលែក៖