ភ្នំពេញ ៖ ម៉ាលីយ៉ា ជានាមចៅទី២១របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ក្នុងចំណោមចៅៗទាំង២១នាក់ ចៅប្រុសចំនួន១២នាក់ និងចៅស្រីចំនួន៩នាក់ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា តាមការគិតរបស់ជីតា គឺចង់អោយចៅៗទាំងអស់ ត្រូវចេះលេងកីឡា៣ប្រភេទគឺបាល់ទាត់ បាល់ទះនិងបាល់បោះ។ ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់ជីតាប៉ុណ្ណោះ តែមិនដឹងថា ចៅៗនឹងធ្វើតាមយើងឬអត់?
សម្តេចបានសរសេរបញ្ជាក់ទៀតថា ក្នុង ចំណោមចៅ២១នាក់មានប្រុសចំនួន១២នាក់និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុមនិងបង្កើតក្រុមបាល់ទះនារីមួយក្រុម។
ចៅទី២១របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឈ្មោះថា ម៉ាលីយ៉ា (Malya)ដែលឪពុកម្តាយគេបានដាក់អោយ ។ សម្តេចតេជោថា ម៉ាលីយ៉ា ឆ្លាតគ្រាន់បើ ម្តាយគេឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាកសសេរ ៕