ប្រជាជនអាល្លឺម៉ង់រាប់ពាន់នាក់បានធ្វើបាតុកម្មនៅថ្ងៃសៅរ៍ទី ១៦ ខែឧសភា ប្រឆាំងនឹងការរឹតត្បិតពីសំណាក់រដ្ឋាភិបាលរបស់អធិកាបតី Angela Merkel ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។ បាតុករ រាប់រយនាក់ត្រូវបានចាប់ខ្លួន ក្រោយការប្រមូលផ្តុំក្នុងទីក្រុងប៊ែកឡាំងផងដែរ។
តាមាសារព័ត៌មាន CGTN នៅថ្ងៃទី១៧ខែឧសភាបានផ្សាយថាបាតុកម្មបានកើតឡើងនៅទីក្រុងជាច្រើន ក្នុងនោះមានទីក្រុង Berlin, Stuttart , Frankfurt និង Munich កាលពីថ្ងៃទីទី១៦ខែឧសភា ។ នេះជាបាតុកម្មចុងសប្តាហ៍លើកទីពីរហើយនៅអាល្លឺម៉ង់ពាក់ព័ន្ធកូវីដ១៩ ។
ប៉ូលិសទីក្រុងប៊ែកឡាំងក៏បានចាប់ខ្លួនបាតុករ ២០០នាក់ ដែលបង្កហិង្សា ។ ជាមួយគ្នានេះនៅទីក្រុង Hamberg ក្រុមបាតុករប្រឆាំងការបិទប្រទេស ក៏បានប៉ះទង្គិចជា មួយប៉ូលិស ។ ក្រុមបាតុករ បានថ្កោលទោសដល់រដ្ឋាភិបាលថាមិនបានសួរមតិពលរដ្ឋ ពេលបិទប្រទេសជារឿងមិនសមហេតុផល។
ពាក់ព័ន្ធនឹងកូវីដ១៩ ប្រទេសនៅតំបន់អឺរ៉ុប បានកាត់បន្ថយការរឹតត្បិតជាបន្តបន្ទាប់ដើម្បីបើកដំណើរការសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះប្រទេសក្នុងសហគមន៍អឺរ៉ុប បានឡើងគម្រោងបើកវិស័យទេសចរណ៍ វិញ ដែលជាវិស័យយ៉ាងសំខាន់ជួយដល់សេដ្ឋកិច្ចជាតិ និងការងារធ្វើដល់ពលរដ្ឋជាច្រើន ។ កន្លងមកអុីតាលីក៏បានប្រកាសថា នឹងបើកព្រំដែនទទួលអ្នកទេសចរក្នុងតំបន់ដោយមិនចាំបាច់ ផ្តាច់ខ្លួន១៤ថ្ងៃនោះឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី៣ខែមិថុនា ៕ដោយ៖ធីរីណា