ព័ត៌មានទាន់ហេតុការណ៍៖

ធុំក្លិនស្អុយទេីបដឹងថា​មនុស្សស្លាប់នៅក្នុងផ្ទះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់​ រស់​នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងផ្ទះ​ អាជ្ញាធរ​ដឹងនៅពេលសពមានធុំក្លិនស្អុយ​ ហេីយជំនាញពេទ្យអះអាងថា​ ដាច់សរ​សៃខួរក្បាលស្លាប់ ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណីនេះ​ សមត្ថកិច្ច​ដឹងបុរសខាងលេីនេះស្លាប់នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២១ ខែ​ឧសភាឆ្នាំ២០២០​ ស្ថិតក្នុង​ទីតាំង​កេីតហេតុ​ខាងលេី​ ។

បន្ទាប់ពីទទួល​ព័ត៌មាន​នេះ​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរ ស្រុក ត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ និងគ្រូពេទ្យមណ្ឌលសុខភាព​បានចុះទៅដល់កន្លែងកើតហេតុពិនិត្យសព​ ឃេីញថា​ដេកស្លាប់នៅលើអង្រឹងក្នុង(ផ្ទះតៀម) របស់ខ្លួនឯង (ដោយទ្វារចាក់គន្លឹះទាំងខាងមុខនិងក្រោយ )​ ដែលមានទីតាំង​ស្ថិតនៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងសភាពសពហើមធុំក្លិនស្អុយ​ ។

សពជនរងគ្រោះ​ឈ្មោះ​ លើ អូន អាយុ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ~ ឃុំ ខាងលើ ។

ប្រភព:បន្តថាជនរងគ្រោះជាមនុស្សរស់នៅម្នាក់ឯង(កំលោះចាស់)មាន សតិមិនគ្រប់ខូចប្រពន្ធ័សរសៃប្រសាទ និងមានជំងឺលើសឈាម ។

យោងតាមកំណត់ហេតុ​សមត្ថកិច្ច​បានសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្ដាលឲដាច់សរសៃខួរក្បាលស្លាប់ ពិតប្រាកដមែនពុំមានពាក់ពន្ធ័បទល្មើស​ព្រហ្មទណ្ឌ័ឡើយ។

ក្រោយធ្វេី​កំណត់​ហេតុ​ចប់​ សពបានប្រគល់ជូនទៅឈ្មោះលី អេងស៊ាង ត្រូវជាបងបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖