មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់នឹងគាំទ្រដល់ប្រទេសណាវាយប្រហារកម្ទេចអុីស្រាអែល បញ្ចប់របបឈ្លានពាន និង ជនល្មើសដូចជានាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី នៅថ្ងៃទី២១ខែឧសភា បានដកស្រង់សំដី មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah Ali Khamenei ប្រកាសថា ប្រទេសណា ឬក្រុមណាធ្វើសង្គ្រាមវាយប្រហាអុីស្រាអែល អុីរ៉ង់នឹងគាំទ្រទាំងអស់។
នៅលើបណ្តាញសង្គម លោក Ayatollah Ali Khamenei បានប្រកាសថាអុីស្រាអែល មិនគោរពតាមកិច្ចព្រមព្រៀងឬ សន្ធិសញ្ញាណាមួយនោះឡើយ ក្រៅពីប្រើកម្លាំងឈ្លានពានប្រទេសជិតខាង។ អុីស្រាអែលមិនចូលចិត្តសន្តិភាព ដោយប្រទេសនេះចង់ពង្រីកទឹកដី។
លោក Ayatollah Ali Khamenei បញ្ជាក់ទៀតថា ការកម្ទេចអុីស្រាអែល មិនមែនន័យថាកម្ទេចជនជាតិជ្វីហ្វនោះឡើយ យើងមិនប្រឆាំងជាមួយជនជាតិជ្វីហ្វឡើយ គ្រាប់តែលុបចោលរបបឈ្លានពានតែប៉ុណ្ណោះ។
ការប្រកាសខាងលើរបស់មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ ក្រោយពេលរដ្ឋាភិបាលប៉ាឡេស្ទីនប្រកាសថា ឈប់គោរពតាមកិច្ចព្រមព្រៀងដែលអាមេរិកនិងអុីស្រាអែលបានលើកឡើង ។ សកម្មភាពរបស់ប៉ាឡេស្ទីន ក្រោយពេលអុីស្រាអែលដែលអាមេរិកគាំទ្រ បានដាក់បញ្ជូន១ភាគ៣នៃតំបន់ជេរ៉ូសាលឹមខាងលិចដែលអុីស្រាអែលគ្រប់គ្រង់ចាប់ពីខែកក្កដាឆ្នាំ២០២០នេះ៕ដោយ៖ធី រីណា