ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបម្តាយ​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​របួសទាំងពីរនាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ម្តាយ​និងកូនពីរនាក់​របួសធ្ងន់​និងស្រាល​ បន្ទាប់បេីកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ជាមួយរថយន្តក្នុងទិសដៅ​បញ្ច្រាស់ទិស​ដែលករណីនេះ​ អ្នកបេីកបររថយន្តបានគេចបាត់ពីកន្លែង​កើតហេតុ​បន្សល់ទុកតែរថយន្តដល់​សមត្ថកិច្ច​ធ្វេីកំណត់ហេតុ​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះកេីតឡេីង​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០​ វេលា​ម៉ោង០៥:០០នាទី លេីផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​អោយដឹងថា​គ្រោះថ្នាក់កេីតឡេីង​រវាងរថយន្ត និងម៉ូតូទិសដៅច្រាស់គ្នា ។
រថយន្តម៉ាក គាទីតាន់ ពណ៌ខៀវ ពាក់ផ្លាកលេខ ទ១២៨៧ ភព២ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណមក ពីទិសខាងកើត ។ លុះដល់កន្លែងកើតបត់ស្ដាំ ក៏បង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយ​ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាក​លេខត្បូងឃ្មុំ 1F -80 92 បើកបរដោយឈ្មោះសុផាត ដានីត ភេទ ប្រុស អាយុ​១៦ឆ្នាំជាតិខ្មែរ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួស​ធ្ងន់) បានឌុបម្តាយបង្កើតឈ្មោះសុខ សុភី អាយុ៤៩ឆ្នាំជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។

ក្រោយកើតហេតុអ្នកបើកបរបើករថ​យន្តគេចចេញពីកន្លែងកើតហេតុទុក​រថយន្ត​ចោលនៅភូមិជប់ទី១ ហេីយ​ត្រូវ​បាន​សមត្ថកិច្ច​យកទៅរក្សាទុកនៅស្នាក់ការ​ដេីម្បី​ស្រាវជ្រាវ​រកភាគីពាក់ព័ន្ធដោះ​ស្រាយតាម​ច្បាប់​ ៕​ ដោយ​ ៖​ វណ្ណៈ​


ចែករំលែក៖