ខេត្តត្បូងឃ្មុំ ៖ ម្តាយនិងកូនពីរនាក់របួសធ្ងន់និងស្រាល បន្ទាប់បេីកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តក្នុងទិសដៅបញ្ច្រាស់ទិសដែលករណីនេះ អ្នកបេីកបររថយន្តបានគេចបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្តដល់សមត្ថកិច្ចធ្វេីកំណត់ហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥:០០នាទី លេីផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានអោយដឹងថាគ្រោះថ្នាក់កេីតឡេីងរវាងរថយន្ត និងម៉ូតូទិសដៅច្រាស់គ្នា ។
រថយន្តម៉ាក គាទីតាន់ ពណ៌ខៀវ ពាក់ផ្លាកលេខ ទ១២៨៧ ភព២ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណមក ពីទិសខាងកើត ។ លុះដល់កន្លែងកើតបត់ស្ដាំ ក៏បង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1F -80 92 បើកបរដោយឈ្មោះសុផាត ដានីត ភេទ ប្រុស អាយុ១៦ឆ្នាំជាតិខ្មែរ នៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បានឌុបម្តាយបង្កើតឈ្មោះសុខ សុភី អាយុ៤៩ឆ្នាំជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។
ក្រោយកើតហេតុអ្នកបើកបរបើករថយន្តគេចចេញពីកន្លែងកើតហេតុទុករថយន្តចោលនៅភូមិជប់ទី១ ហេីយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការដេីម្បីស្រាវជ្រាវរកភាគីពាក់ព័ន្ធដោះស្រាយតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ