ភ្នំពេញ៖ ប្រជាពលរដ្ឋដែលប្រើប្រាស់ទូរសព្ទលែងមានការត្អូញត្អែរអំពីបញ្ហាកាត់លុយទូរសព្ទទៀតហើយដោយសារក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កំពុងជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
នេះជាវិធានការមួយដ៏មានសារសំខាន់ជួយដល់អតិថិជន និងលែងមានចម្ងល់ ការខ្វល់ខ្វាយការបាត់បង់ទឹកប្រាក់ទឹកប្រាក់នៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍។
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោមនេះ៕
ដោយ៖សុខ ខេមរា