សារព័ត៌មាន NDĐTរបស់វៀតណាមនៅថ្ងៃទី២៥ខែឧសភាបានផ្សាយថា នៅក្នុងតុលាការប្រជាជន ខេត្ត ដាក់ឡាក់ (Dak Lak) តុលាការកំពូល នៅ ដាណាំង បានបើកសវនាការ កាត់ក្តី បទឧក្រិដ្ឋ ទៅលើជនជាប់ចោទ ឈ្មោះដាំង វ៉ាំង ធូ (Dang Van Thu) អាយុ៤១ឆ្នាំរស់នៅឃុំ តឹងឡឹប ទីក្រុង បួងម៉ាធួក ខេត្ត ដាក់ឡាក់ ពីបទចេតនា សម្លាប់មនុស្សនឹងបំផ្លាញទ្រព្យសម្បត្តិ។
កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ២០១៩ តុលាការខេត្តដាក់ឡាក់ បានបើកសវនាការជាបឋម កាត់ក្តី ឲ្យជាប់គុក៣ឆ្នាំពីបទបំផ្លាញទ្រព្យសម្បត្តិនិង ប្រហារជីវិតពីបទសម្លាប់មនុស្ស ។ សរុបសាលក្រុមគឺត្រូវទោសប្រហារជីវិត។ ប៉ុន្តែជនជាប់ចោទបានបន្តប្តឹងតវ៉ា ឡើងតុលាការកំពូល ដោយស្នើសុំបន្ថយទោស ស្រាលជាងនេះ។
រឿងរ៉ាវឈានដល់ការសម្លាប់មនុស្ស គឺជនជាប់ចោទ ឈ្មោះ ធូ និង អ្នកស្រី ឌិនធី ហុង អៀង ង្វៀក អាយុ៣៨ឆ្នាំ ម្ចាស់ហាងលក់ផ្ការស្រស់ បានស្រឡាញ់គ្នា ប៉ុន្តែដល់ដើមខែតុលាឆ្នាំ២០១៨ អ្នកស្រី បានសុំបែកផ្លូវគ្នា ទើប មានវិវាទកើតឡើង។
នៅវេលាម៉ោង ២៣ និង៣០នាទីថ្ងៃទី ២១ខែតុលា ឆ្នាំ២០១៨ លោក ធូ បានយកសាំងពីរលីត្រទៅកាន់ហាងផ្ការរបស់ អ្នកស្រីដើម្បីដោះស្រាយវិវាទ នៅពេលនោះអ្នកស្រី ង្វៀកនិងកូនស្រីកើតឆ្នាំ២០០៣ និងអ្នកបម្រើម្នាក់ បានបិទទ្វារបន្ទប់ដេក។ ដល់វេលាម៉ោង៤ និង ៣០នាទី ជិតភ្លឺ ជនដៃដល់ ឈ្មោះធូ បានសម្រុកចូលក្នុងផ្ទះចាក់សំាងពេញនៅក្នុងផ្ទះ រួចហៅអ្នកស្រី ង្វៀកចេញមកនិយាយគ្នា ឲ្យដឹងសខ្មៅ។ ប៉ុន្តែការនិយាយមិនចុះសម្រុក ជនដៃដល់ក៏បានសម្រេចដុតតែម្តង។ នៅពេលនោះអ្នកស្រីក៏ស្ទុះទៅជួយកូនដែលកំពុងតែដេក ក៏ត្រូវជនដៃដល់ចាប់អូសមកវិញ។ នៅក្នុងពេលនោះ មានពលរដ្ឋធ្វើដំណើរទៅផ្សារក៏ឃើញភ្លើងឆេះក៏ទៅជួយ ហើយអូសអ្នកទាំងពីរចេញមកក្រៅ។
ចំណែកកូនស្រី និងអ្នកបម្រើ បានស្លាប់នៅក្នុងភ្នក់ភ្លើង មិនអាចជួយបានឡើយ ចំណែក អ្នកស្រី ង្វៀកក៏រលាក ជាង ៥០ភាគរយលើដងខ្លួន។
ដោយស្រាវជ្រាវ ឃើញកម្រិតបទល្មើសសាហាវពេក តុលាការ សម្រេចត្រូវប្រហារជីវិត តែម្តង ដោយមិនអាចទុកឲ្យមនុស្សបែបនេះរស់នៅក្នុងសង្គមឡើយ។ដោយ៖ធី រីណា