ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ល្បែងឈ្មោះ «ម៉ាប់» មិនត្រូវបានឃាត់ខ្លួនទេ ខណៈជនសង្ស័យ២៧នាក់ រួមទាំងអ្នកកាសែត១៣នាក់ផងនឹងត្រូវបញ្ជូនទៅតុលាការ ករណីលេងល្បែងបញ្ជល់មាន់នៅផ្លូវ «សេះស»

ចែករំលែក៖

ភ្នំពេញ៖ អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារាបាន ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា ជនសង្ស័យ២៧នាក់ រួមទាំងអ្នកកាសែត១៣នាក់ផង នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ករណីលេងល្បែងបញ្ជល់មាន់នៅផ្លូវ ឌួង ងៀប ឬ ផ្លូវ «សេះស» ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ។

ទន្ទឹមនេះ ម្ចាស់ផ្ទះបើកល្បែងដែលគេស្គាល់ឈ្មោះច្បាស់ថា «ម៉ាប់» ពុំទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅឡើយទេ ។ 

ជនសង្ស័យទាំង២៧នាក់ រួមមាន ៖

១-ឈ្មោះ អុិន សុភាព អ្នកកាសែតសំឡេង , ២-ឈ្មោះ ជូ ផ្កាយព្រឹក អ្នកកាសែតផ្សះផ្សាជាតិ , ៣-ឈ្មោះ លី លីម អ្នកកាសែតរស្មីជាតិ , ៤-ឈ្មោះ ណែម ណេង អ្នកកាសែតអភិវឌ្ឍន៍សង្គម , ៥-ឈ្មោះ ឈុយ សារ៉ាន់ អ្នកកាសែតខ្មែរ , ៦-ឈ្មោះ គួន ស៊ីណេន អ្នកកាសែតខ្មែរប្រជាប្រិយ , ៧-ឈ្មោះ ផាន់  ស្រី  អ្នកកាសែតSNT , ៨-ឈ្មោះ បឿ តឹក អ្នកកាសែតឯករាជ្យ , ៩-ឈ្មោះ ផា រិន  អ្នកកាសែត , ១០-ឈ្មោះ ផេង សុវណ្ណរស្មី  អ្នកកាសែត PCK News , ១១-ឈ្មោះ អុិន ណាវុធ អ្នកកាសែតសំឡេងមាស ,១២- ឈ្មោះ សូ សែន អ្នកកាសែតសេនាដៃប្រាំបី ,១៣-ឈ្មោះ ខៀវ ចាន់ថន អ្នកកាសែតសេដ្ឋកិច្ចសង្គម និងជនសង្ស័យមួយចំនួនទៀត ៕ដោយ៖ចេស្ដា

 


ចែករំលែក៖