ខេត្តក្រចេះ៖ រថយន្តកូរ៉េដឹកអុសចំនួន០២គ្រឿងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកសម្បូណ៌តាមស្ទាក់ចាប់បានហើយប្រគល់ឱ្យជំនាញចាត់ការតាមច្បាប់ព្រៃឈើបន្ត។
ក្រុមបង្រ្កាបបទល្មេីសដឹកជញ្ជូនផលអនុផលព្រៃឈេីខុសច្បាប់ដែលបានចាប់រថយន្តកូរ៉េដឹកអុសចំនួន០២គ្រឿងនោះបានធ្វើឡើងនៅវេលាម៉ោង១១ទព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នៅត្រង់ចំណុចផ្លូវត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសម្បូណ៌ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា ការស្ទាក់ចាប់រថយន្តដឹកឈើនោះដឹកនាំដោយលោក ឥម ធារិន អភិបាលរងស្រុកសម្បូណ៌ដោយចាប់បានរថយន្តចំនួនពីរគ្រឿងហើយក៏បានប្រគល់ឱ្យទៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ដែលគ្រប់គ្រងដោយលោក ប៉ាល់ សុខកែវ ជានាយសង្កាត់ចាត់ការតាមនិីតិវិធីច្បាប់ព្រៃឈើបន្តទៀត។
ប្រភពបន្តថា ការស្ទាក់ចាប់បានរថយន្តនោះម្ចាស់រថយន្តនិងថៅកែអុសបានរត់គេចខ្លួនអស់ទៅហើយមិនទាន់មានប្រភពណាមួយច្បាស់លាស់នៅឡើយអំពីម្ចាស់នោះទេ។តែទោះជាយ៉ាងណាបើចាប់បានរថយន្តទៅហើយនោះម្ចាស់ក៏មិនអាចគេចខ្លួនបបានរហូតដែរសមត្ថកិច្ចប្រាកដជាស្រាវជ្រាវរកឃើញនិងឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីមិនខាន៕ ដោយ ជីវ័ន្ត