ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃអាទិត្យ និងរសៀលថ្ងៃចន្ទ ៣ និង៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ យ៉ាងហោចណាស់ក៏មានសត្វពាហនៈ(គោ និងក្របី)ចំនួន ២ក្បាល បានងាប់ជាបន្តបន្ទាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅក្រុងពោធិ៍សាត់ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ បណ្ដាលឲ្យងាប់សត្វពាហនៈ(គោ និងក្របី)ចំនួន ២ក្បាលខាងលើនេះ បានកើតឡើងនៅក្នុងភូមិក្ដីខ្វាវ សង្កាត់ចំរើនផល និងភូមិ/សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ។
គួររំលឹកផងដែរថា នៅតាមបណ្ដាភូមិ.ឃុំ.ស្រុកនានា នៃខេត្តពោធិ៍សាត់ ដើមឆ្នាំនេះ គ្រោះធម្មជាតិបានកើតឡើងជារឿយៗ បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ របស់ប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ៕ ដោយ៖ បុឹម ពិន