ខេត្តកំពង់ស្ពឺ៖ក្មេងតូចអាយុ៤ឆ្នាំម្នាក់បានលង់ទឹកកុង(ឬហៅថាខ្នោះអណ្តូង)ស្លាប់ខណៈដែលម្តាយកំ ពុងតែជាប់រវល់ភ្លេចមើលកូនក៏លង់ ស្លាប់បង្កអោយមានការភ្ញាក់ផ្អើល រាយការណ៍ដល់សមត្ថកិច្ចកាលពីវេលា ម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី២៦ខែ ឧសភាឆ្នាំ២០២០នៅក្នុងភូមិត្រពាំ ងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានប្រាប់ថាក្មេងតូចរងគ្រោះមានឈ្មោះ សាវ ផានិតភេទប្រុសអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុ ងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ បានទៅលេងទឹកកុង(ទឹកខ្នោះអណ្តូង) នៅខាងក្រោយផ្ទះចម្ងាយប្រហែល១៥ម៉ែ ត្រខាងក្រោយផ្ទះដោយម្ដាយ ភ្លេចខ្លួន ដល់នឹកឃើញដើររកកូនឃើញកូនអណ្ដែ តនៅក្នុងកុងចុះស្រង់កូនស្លាប់បា ត់ទៅហើយ។ទើបរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ។
ករណីខាងលើនេះម្តាយសពក្មេងបានអះ អាងថាកូនរបស់ខ្លួុនពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពជូនទៅក្រុមគ្រួុ សារធ្វើបុណ្យតាមប្រពៃណី។
ករណីខា ងលើនេះជាមេរៀនមួយដាស់តឿនដល់ម្តា យឪពុកជាអាណាព្យាបាលត្រូវមានកា រប្រុងប្រយត្ន័ចំពោះកូនតូចៗ៕
ដោយ៖សេ នាស័ក្តិ