ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយរវល់ភ្លេចខ្លួនកូនតូចអាយុ៤ឆ្នាំលង់ទឹកអណ្តូងស្លាប់

ចែករំលែក៖

   ខេត្តកំពង់ស្ពឺ៖ក្មេងតូចអាយុ៤ឆ្នាំម្នាក់បានលង់ទឹកកុង(ឬហៅថាខ្នោះអណ្តូង)ស្លាប់ខណៈដែលម្តាយកំពុងតែជាប់រវល់ភ្លេចមើលកូនក៏លង់ស្លាប់បង្កអោយមានការភ្ញាក់ផ្អើល រាយការណ៍ដល់សមត្ថកិច្ចកាលពីវេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នៅក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានប្រាប់ថាក្មេងតូចរងគ្រោះមានឈ្មោះ សាវ ផានិតភេទប្រុសអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ បានទៅលេងទឹកកុង(ទឹកខ្នោះអណ្តូង) នៅខាងក្រោយផ្ទះចម្ងាយប្រហែល១៥ម៉ែត្រខាងក្រោយផ្ទះដោយម្ដាយ ភ្លេចខ្លួន ដល់នឹកឃើញដើររកកូនឃើញកូនអណ្ដែតនៅក្នុងកុងចុះស្រង់កូនស្លាប់បាត់ទៅហើយ។ទើបរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ។
ករណីខាងលើនេះម្តាយសពក្មេងបានអះអាងថាកូនរបស់ខ្លួុនពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពជូនទៅក្រុមគ្រួុសារធ្វើបុណ្យតាមប្រពៃណី។
ករណីខាងលើនេះជាមេរៀនមួយដាស់តឿនដល់ម្តាយឪពុកជាអាណាព្យាបាលត្រូវមានការប្រុងប្រយត្ន័ចំពោះកូនតូចៗ៕
ដោយ៖សេនាស័ក្តិ

ចែករំលែក៖