ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ បើតាមការបញ្ជាក់ពី ផេកផ្លូវការក្រសួងព័ត៌មាន បានអោយដឹងថា៖ ខេត្តព្រះវិហារត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ ធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ ដែលជួយបំពេញតម្រូវការទីផ្សារ។ នេះជាការស្រូបយកកម្លាំងពលកម្មក្នុងស្រុក អោយប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការងារធ្វើ កាត់បន្ថយបាននូវភាពក្រីក្រ តាមគោលនយោបាលរបស់រាជរដ្ឋាភិបាល។

ជុំវិញករណីនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា៖ អាជ្ញាធរខេត្តព្រះវិហារបានសហការជាមួយក្រុមហ៊ុនឆាយណាហ្គ្រេតខលដើម្បីបង្កើតរោងចក្រផលិតខ្សែពួរ ក្រណាត់ និងបាវ ដែលកែច្នៃឲ្យបានទាន់ពេល ដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រ ដែលផលិតចេញពីដំណាំប្រទាលសូត្រស្ថិតនៅក្នុងស្រុករវាង ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងទៀតថា៖ បប្ចុប្បន្នក្រុមហ៊ុនមានផ្ទៃដាំដំណាំប្រទាលសូត្ររហូតទៅដល់ជាង ១ ០០០ហិកតា ក្នុងនោះក្រុមកហ៊ុនដាំដំណាំសូត្រនេះបានចំនួន ១៨០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកចំនួនជាង ៨០នាក់ និងជំនាញការចិន ៩នាក់។ លោកបានបញ្ជាក់ថា ដំណាំសូត្រមានអាយុ ២ឆ្នាំអាចប្រមូលផលបាន ហើយក្នុង ១ឆ្នាំអាចប្រមូលផលបាន ៣ដង ហើយក្នុង១ហិកតា អាចផ្តល់ផលពី ២៥ ទៅ៣០តោន ក្នុង៣០ តោនអាចផលិតបានសរសៃសូត្របានចំនួនពី ៣តោន ហើយក្នុង ១តោនសរសៃសូត្រមានតម្លៃ ១៥០០ទៅ២០០០ដុល្លារ។
លោកបានបញ្ជាក់បន្ថែមថា វាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវ ការទឹកតិច ធន់នឹងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលខ្ពស់។   ក្រុមហ៊ុនគ្រោងធ្វើការនាំចេញហើយក្រុមហ៊ុនបានសិទ្ឋប្រទានពីរាជរដ្ឋាភិបាលដើម្បីធ្វើការដាំដុះនិងកែច្នៃហើយជាគោលដៅទៅមុខទៀតរោងចក្រនិងនាំចេញផលិតផលទៅទីផ្សារប្រទេសចិនដែលជាទីផ្សារធំ។ មួយវិញទៀតខាងក្រុមហ៊ុនដំណើរការនៅពេលមានរោងចក្រគេត្រូវការវត្ថុធាតុដើមច្រើន ចែកឲ្យប្រជាពលរដ្ឋដាំហើយគេប្រមូលទិញមកវិញ។
លោកបានបញ្ជាក់ថា កន្លងមកនេះ ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងបង្កើតរោងចក្រផលិតនិងកែច្នៃឲ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រ ជាពិសេសបង្កើតការងារ និងប្រើប្រាស់ពលកម្មនៅមូលដ្ឋាននេះឲ្យអស់ពីលទ្ធភាព។
លោក រដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករដែលបម្រើការឲ្យក្រុមហ៊ុនទាំងអ្នកធ្វើការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ=ឈ្នះ រវាងនិយោជក និងនិយោជិត។ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសហការឲ្យបានពេញលេញ ជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឲ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច៕ប្រភព៖ ក្រសួងព័ត៌មាន


ចែករំលែក៖