ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បង្ក្រាបគ្រឿងញៀន ២ករណីឃាត់ជនសង្ស័យបាន២នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងអធិការដ្ឋាន ស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួន​ផ្សេងពីគ្នា ពាក់ពន្ធ័នឹងករណីចែកចាយនិងរក្សាទុកនូវសាធាតុញៀនខុសច្បាប់ដែលការឃាត់ខ្លួននេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាករណីបង្រ្កាបគ្រឿងញៀននេះគឺទី១ ប្រព្រឹត្តទៅនៅវេលាម៉ោង ៨និង ៤០នាទីយប់ ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ដោយកម្លាំងអធិការ ដ្ឋានគរបាលស្រុកអន្លង់វែង នៅចំណុចតាមផ្លូវលំ ស្ថិតនៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។  ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

ប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន០៣ កញ្ចប់តូច ទូរស័ព្ទដៃ ចំនួន ២ គ្រឿង​  ម៉ូតូ ចំនួន ០១ គ្រឿងនាឡិកាដៃ  ចំនួន ០១ គ្រឿងនិង សម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

ករណីទី២ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ង់ហ៊ុន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិត្រាំ ប៉ោងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទដកហូតបានវត្ថុតាងប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកiCD)ចំនួន៥កញ្ចប់និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងសាកសួរ និងកសាងសុំណុំងរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ប៉ែន នួន


ចែករំលែក៖