ភ្នំពេញ ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ខណៈឃេីញជនសង្ស័យម្នាក់បានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន បណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាលរួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ដែលទទួលបានព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកេីតហេតុជាង៣ថ្ងៃមុន ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ លុះនៅយប់កេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនងគ្រោះបានឃាត់ជនសង្ស័យ ធ្វេីឲ្យជនសង្ស័យប្រតាយប្រតប់គ្នាឈានដល់យកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្ដង ។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកំសាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនដោយសុវត្តិភាព ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹងក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅសួរនាំទេីបដឹងពីមូលហេតុខាងលេី ។
ក្រោយេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិនចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕
ដោយ៖ ភារ៉ា ដង្កោ