ព័ត៌មានទាន់ហេតុការណ៍៖

ស៊យនុះស៊យ!!បាត់ទូរស័ព្ទដៃជាង៣ថ្ងៃរកឃើញអ្នកលួច ស្រាប់តែត្រូវអ្នកលួចវាយបែកក្បាលហើយគេចខ្លួនបាត់

ចែករំលែក៖

 ភ្នំពេញ ៖​ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ខណៈឃេីញជនសង្ស័យម្នាក់បានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន​ បណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាល​រួចគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង១០នាទីយប់ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមសួនមាត់ទន្លេ​ ជាប់ផ្លូវសុីសុវត្តិ​ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ។ 

    តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១​ ដែលទទួលបានព័ត៌មានបឋមបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ជាង៣ថ្ងៃ​មុន ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន​ ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿង​ ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ​ ។ លុះនៅយប់កេីតហេតុ​ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ​ ដោយជនងគ្រោះបានឃាត់ជនសង្ស័យ​ ធ្វេីឲ្យជនសង្ស័យប្រតាយប្រតប់គ្នាឈានដល់យកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្ដង​ ។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកំសាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់​ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនដោយសុវត្តិភាព​ ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹងក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅសួរនាំទេីបដឹងពីមូលហេតុខាងលេី​ ។ 

    ក្រោយេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន​ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ​ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ។ 

    ជាមួយគ្នានោះ​ ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង​ ដេីម្បីការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕​

ដោយ៖​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖