ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord បេីកបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក​ Ford Ranger មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ ម៉ាកSuzuki Nex មួយគ្រឿងពេញទំហឹងបណ្ដាលឲ្យដួលផ្ទប់នឹងថ្នល់​ រងរបួសធ្ងន់ស្រាល២នាក់ ។ 

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

     តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់និងស្ត្រីម្នាក់ជាអ្នករួមដំណេីរជាមួយ បានបេីករថយន្តមួយគ្រឿងម៉ាក Ford Ranger  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9379 ធ្វេីដំណេីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ផ្លូវបែកបួន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកពេញទំហឹងនឹងម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2551 ជិះគ្នា២នាក់ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង  បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖