ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាអាមេរិកចូលរួមធ្វើបាតុកម្មទាមទាររកយុត្តិធម៌​ឲ្យជនរងគ្រោះGeorge Floyd

ចែករំលែក៖

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនិឹងអំពើហិង្សា​ ការរើសអើងជាតិសាសន៍ទៅលើ ក្រុមជនជាតិស្បែកខ្មៅក្រោយការស្លាប់​បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ុូលិស​ស្បែកសអាមេរិក។
នៅលើបណ្តាញសង្គម​លោកស្រីNancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ ការប្រើអំពើហិង្សា​ពីសំណាក់​ក្រុមសន្តិសុខទៅលើពលរដ្ឋ​គឺជាអាទិភាពចម្បងរបស់អាមេរិក​។ លោកស្រីបន្តទៀតថា រដ្ឋសភាដែលលោកស្រីគ្រប់គ្រង និង ដោះស្រាយ ពាក់ព័ន្ធការប្រើអំពើហិង្សារបស់ប៉ូលិស និងកែទម្រង់ដើម្បីធានាកំុំឲ្យមានហេតុការបែបនេះកើតឡើងនាពេលអនាគត។
បាតុកម្មនៅទូទាំងអាមេរិក បានអូសបន្លាយជាង​១សប្តាហ៍កន្លងមក ហើយ ដោយតំបន់ខ្លះមានបាតុកម្មក្លាយជាហិង្សា​។
អតីតមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះមានអតីតប្រធានាធិបតី ចច ដាប់ប៊លយូប៊ូស បានថ្កោលទោសយ៉ាងខ្លាំង​ដល់អ្វីដែលបានកើតឡើងនៅលើទឹកដីអាមេរិក ពិសេសគឺការរើសអើងជាតិសាសន៍​នេះតែម្តង។
នៅថ្ងៃទី​៤ ខែមិថុនា នេះដែរអតីតប្រធានាធិបតីJimmy Carter បានចេញសេចក្តីប្រកាសបង្ហាញពីការឈឺចាប់ចំពោះការស្លាប់​របស់បុរសស្បែកខ្មៅ​ George Floyd ​។ លោកបន្តទៀតថា ការថ្កោលទោស ដល់សកម្មភាព​របស់ប៉ូលិសទៅលើជនជាតិស្បែកខ្មៅគឺជារឿងចាំបាច់ត្រូវតែធ្វើ ដើម្បីកុំឲ្យមានហេតុការណ៍បែបនេះកើតឡើង​៕ដោយ៖ធី រីណា


ចែករំលែក៖