ខេត្តកំពង់ចាម ៖ ផ្ទះចំនួន២ខ្នង ទំហំ៨ ម៉ែត្រគុណ៩ម៉ែត្រ និងមួយខ្នងទៀតទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ខាងលើធ្វេីអំពីឈេី និងខាងក្រោមធ្វើពីបេតុងបានបានរងការខូចខាតរួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរដែលបំផ្លាញដោយសារតែទុស្សេខ្សែភ្លើង ។
តាមកំណត់ហេតុរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១-ម្ចាស់ផ្ទះឈ្មោះ ឯម នឿន ភេទស្រី អាយុ៥៧ឆ្នាំ ផ្ទះមានទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ រនាបឫស្សី បេតុងក្រោម បានឆេះអស់ទាំងស្រុងរួមជាមួយសម្ភារនៅលើផ្ទះដូចជា ម៉ាសុីនដេរ ៥គ្រឿង, ម៉ូទ័រ១គ្រឿង, ក្បាលខ្យល់ ១គ្រឿង, ម៉ាសុីនបូមទឹក១គ្រឿង, ខ្សែកមាស១០ជី, លុយ១.២០០ដុល្លារ, ទូដាក់ខោអាវ៣, ម៉ូតូគុបជ្រុង់១គ្រឿង, ខោអាវមួយចំនួន,ស្រូវប្រាំង១,៥០០គីឡូក្រាម,ចាន ឆ្នាំង កន្ទេល ខ្នើយ មុង ភួយ ។
ករណីទី២-ម្ចាស់ឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ ឆេះផ្ទះអស់១ខ្នង មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ បេតុងក្រោម ផ្ទះនេះឆេះអស់៧០ភាគរយ រួមនឹងសម្ភារមួយចំនួនដូចជា ទូធំ១, គ្រែប្រអប់១,
សុីទែនទឹក១ និងចានឆ្នាំង ភួយមុងកន្ទេល។
ក្រោយពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យនៅវេលាម៉ោង១៣ និង២៨នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម ចុះទៅធ្វើអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រេីប្រាស់អស់ទឹក៤ឡាន។
ចំពោះករណីឆេះផ្ទះទាំង២ខ្នងខាងលេីនេះ តាមការពិនិត្យនិងស្រាវជ្រាវរកមូល ហេតុគឺបណ្ដាមកពីទុស្សេខ្សែភ្លើង ៕
ដោយ៖ វណ្ណៈ