ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Balotelli ​ត្រូវ​ក្លឹបបណ្ដេញ​ចេញដោយសារមិនមកហ្វឹកហាត់

ចែករំលែក៖

អុីតាលី៖ ខ្សែ​ប្រយុទ្ធស្បែកខ្មៅ Mario Balotelli ​ត្រូវ​បាន​ក្លឹប​ Brescia ​បណ្ដេញ​ចេញ​ពី​ក្រុម​ ​ក្រោយ​ពី​រូបគេ​មិនបាន​ផ្ដល់​ដំណឹង​ដល់​ថ្នាក់​ដឹក​នាំ​ពី​កា​អវត្តមាន​ពីការ​ហ្វឹកហាត់។

ប្រធាន​ក្លឹប​ Brescia ​បានចេញផ្ញើ​លិខិត​​ទៅ Balotelli ​កាលពីម្សិលមិញ ហើយត្រូវបាន Dailymail រាយការណ៍ថ្ងៃនេះថា ក្លឹបបានកញ្ចប់​កិច្ច​សន្យា​របស់Balotelli​ព្រោះតែមិន​ព្រម​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ដទៃ​ទៀត​ទេ ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ក្រុម Brescia ក៏​កំពុង​ស្ថិត​នៅ​បាត​តារាង ប្រឈម​ការ​កាត់​ចោលចេញពីលីគកំពូលអុីតាលី Serie A ទៅអុីតាលី Serie B។

លោក ​Massimo Cellino ​ដែល​ជា​ប្រធាន​ក្លឹប Brescia ​បាន​ធ្លាប់​និយាយ​ថា​ ការ​នាំ​យក Balotelli ​មក​រួម​ក្រុម​គឺ​ជា​កំហុស​ធំ​មួយ​របស់​លោក​កន្លង​ទៅ​នេះ។ ក្នុងលិខិតដដែលបានបង្ហាញថា ក្លឹបបា​សម្រេច​ចិត្ត​បញ្ចប់​កិច្ច​សន្យា​របស់គេ​តែ​ម្ដង​​៕ដោយ៖ភារៈ


ចែករំលែក៖