ព័ត៌មានទាន់ហេតុការណ៍៖

Messi ​ផុតកុងត្រានៅ Barcelona ​ ឆ្នាំ២០២១​ តែក្លឹបចង់ចរចាឲ្យនៅបន្តទៀត

ចែករំលែក៖

អេស្ប៉ាញ៖ ក្លឹបយក្សអ្នកមានបុណ្យ Barcelona ​កំពុងចាប់ផ្ដើមចរចាជាមួយកីឡាករLionel Messiដើម្បីបានបន្ដកុងត្រាថ្មីទៀត ព្រោះកុងត្រាចាស់របស់គេនឹងអស់នៅឆ្នាំ២០២១ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរនេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។

Messi មានលក្ខខណ្ឌមួយទៀតដែរ​​លើកុងត្រាចាស់គឺអាចដើរចេញដោយ Free ​នៅរដូវក្ដៅខាងមុខនេះដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ​ប្រញាប់ខ្លាំងក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លឹបណាអាចធ្វើឲ្យ Messiបានសម្រេចចិត្តទៅលេងបាន

ប្រសិនបើក្លឹបចង់ឲ្យកីឡាករឆ្នើមរូបនេះបន្តនៅអេស្ប៉ាញទៀតគឺចាំបាច់ក្លឹបត្រូវ​ដំឡើងប្រាក់ឈ្នួលនិងលក្ខខណ្ឌពិសេសជាច្រើនទៀត

ប្រធានក្លឹបលោកJosep Maria Bartomeu មានបំណងចង់ឱ្យកីឡាករវ័យ៣២ឆ្នាំនេះលេងនៅ Barcelona ​រហូតដល់ចូលនិវត្តន៍នៅទីនេះតែមិនឱ្យចាកចេញទៅក្លឹបដទៃទៀតទេ ពាក្យនេះ គឺមានន័យថា កីឡាករឆ្នើមរូបនេះអាចនឹងបញ្ចប់អាជីពរបស់ខ្លួននៅក្លឹប Barcelona ​ក៏ថាបាន

សូមបញ្ជាក់ថា កីឡាករសញ្ជាតិអាហ្សង់ទីMessiបាចំណាយពេល១៦ឆ្នាំនៅជាមួយក្រុមអ្នកមានបុណ្យ ដោយបានជួយក្លឹបមួយនេះឈ្នះពានរង្វាន់ចំនួន៣៤​ ​និងទទួលបានជោគជ័យយ៉ាងធំធេងក្នុងនាមជាកីឡាករឆ្នើមលំដាប់ពិភពលោក៕ដោយ៖ភារៈ


ចែករំលែក៖