ព័ត៌មានទាន់ហេតុការណ៍៖

ជនប្រព្រឹត្តបទល្មើសនេសាទ! ឈ្មោះ តាឃីម កំពុងដាក់ឧបករណ៍បិទស្ទឹងចាប់ត្រីអត់ខ្វល់ ពីរដូវបិទនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរាយការណ៍ថា គេសង្កេតឃើញមានជនប្រព្រឹត្តបទល្មើសនេសាទ ដោយឧបការណ៍(ដាយ)បិទស្ទឹងជិតឈឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់ជាមួយអាជ្ញាធរ ខណៈរដូវបិទនេសាទទុកសម្រាប់ត្រីពងកូន

សេចក្ដីរាយការណ៍ខាងលើបន្តថា ឧបករណ៍(ដាយ)ចាប់ត្រីនារដូវបិទនេសាទខាងលើ ស្ថិតនៅក្នុងទឹកស្ទឹងធា្លម្អម តំបន់ផ្នែកខាងលើទំនប់បង្ហៀរទឹក(ត្រាំម្នាស់) ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ជនប្រព្រឹត្តបទល្មើសនេសាទ ដោយដាក់ឧបករណ៍(ដាយ)ចាប់បិទស្ទឹងជិតឈឹងនោះ ឈ្មោះ តាឃីមកាប់គោដែលមានទីលំនៅមិនឆ្ងាយពីកន្លែងឧបករណ៍នោះប៉ុន្មានទេ ហើយតាឃីមដាក់ឧបករណ៍កាត់ស្ទឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់ពីរដូវបិទនេសាទនេះ ហើយករណីនេះពុំមែនទើបនឹងធ្វើនោះទេគឺរាល់ឆ្នាំតែម្តង

ជាក់ស្តែងគេសង្កេតឃើញឈ្មោះ តាឃីម កាប់គោ ជាជនដែលប្រព្រឹត្តបទល្មើសខាងលើនេះ គឺលួចដាក់ឧបករណ៍(ដាយ)បិទស្ទឹង ដើម្បីចាប់ត្រីដោយអត់ខ្វល់រដូវបិទនេសាទ ខណៈរដូវនេះជារដូវត្រីពងកូនខាងលើនេះ

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានប្រាប់អ្នកសារព័ត៌មាននគរដ្រេហ្គននឹងកាសែតនគរវត្តតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះថា ចាំឲ្យមន្រ្តីចុះសហការជាមួយនគរបាល ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង និងបង្រ្កាបតែម្តង ដោយ៖ បុឹម ពិន


ចែករំលែក៖