ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតប្រដាល់ក្នុងទ្រុង UFC នឹងធ្វើនៅកោះ Abu Dhabi’s Yasប្រទេសអារ៉ាប់រួមនៅខែក្រោយ

ចែករំលែក៖

ការប្រកួតប្រដាក់ក្នុងទ្រុង ឬ UFC Fight នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម គឺនៅលើកោះ Abu Dhabi’s  Yas នៅខែក្រោយដោយមានកម្មវិធីប្រកួតចំនួន៣គូនៅរាត្រីបើកឆាក។ក្រុមអ្នកប្រយុទ្ធនឹងស្នាក់នៅនិងហ្វឹកហាត់នៅលើកោះនេះមុនពេលការប្រកួតចាប់ផ្តើមឡើងនៅសង្វៀនជិតឆ្នេរខ្សាច់ ខណៈដែល UFC Fight នៅតែបន្តទោះបីមានការបិព្រំដែន និងវិបត្តិកូរ៉ូណាក៏ដោយ

ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលកម្មវីធីប្រកួត UFC 251 នៅថ្ងៃទី១១ ខែកក្កដាដែលមានកីឡាករការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ Kamaru Usman ប្រកួតជាមួយកីឡាករ Gilbert Burns កម្មវិធីប្រកួតនឹងប្រព្រឹត្តិទៅ៣យប់គឺនៅថ្ងៃទី១៥ ទី១៨ និងទី២៥ ខែកក្កដា។

ប្រធាន UFC លោក Dana White បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់នឹងចាកចេញឡើយ អ្វីគ្រប់យ៉ាងនឹងកើតឡើងនៅលើកោះនេះ

ដោយសារវិបត្ដិជំងឺកូវីដ១៩ អាជ្ញាធរនឹងបង្កើតតំបន់សុវត្ថិភាពរួមមានសណ្ឋាគារ កន្លែងបណ្តុះបណ្តាលនិ ងភោជនីយដ្ឋានដែលនឹងបើកសម្រាប់តែអ្នកប្រយុទ្ធ គ្រូបង្វឹក បុគ្គលិក UFC និងបុគ្គលិកព្រឹត្តិការណ៍ផ្សេងៗប៉ុណ្ណោះ។

UFC ក៏នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាលរបស់កីឡាករ Alexander Volkanovski’s ជាមួយកីឡាករ Max Holloway និង PetrYan ប្រកួតជាមួយ Jose Aldo

កីឡាករ Rose Namajunas ប្រកួតជាមួយកីឡាករ Jessica Andrade និង Paige VanZant ប៉ះជាមួយ Amanda Ribas ផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖