ខេត្តកំពង់ឆ្នាំង ៖ ប្រភេទសត្វននាលខ្យង ដែលជាសត្វស្លាបដ៏កម្រ ត្រូវបានព្រានព្រៃមានគ្នា២នាក់ប្រេីអន្ទាក់ចាប់យក បានច្រេីនក្បាល ខណៈនៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំទឹកហូត ស្រុករលាប្អៀរ ឃេីញមានតូបជាច្រើនកន្លែង កំពុងដាក់តាំងលក់សត្វព្រៃ ដែលជាសត្វស្លាបនានា ក្នុងនោះរួមទាំងសត្វឆ្មាស្រុកទៀតផង ដោយអ្នកលក់នៅទីនោះប្រាប់ថាជាខ្លាត្រីជាដើម ។
បុរសព្រានព្រៃ២នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេដាក់អន្ទាក់យកននាលខ្យង ។ ដែលការឃាត់ខ្លួន
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំណុចវាលទួលអំពិល ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង២នាក់ខាងលើ មានទីលំនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមចម្លើយសារភាព នៅពេលពួកគេទាក់បាន គឺយកទៅលក់នៅឯឃុំទឹកហូត ក្នុងតម្លៃមួយក្បាល២ម៉ឺនរៀល។
ក្រោយធ្វើការសួរនាំ ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើក្នុងការដើរទាក់ និងសម្លាប់សត្វស្លាប និងសត្វព្រៃដែលជាសត្វដ៏កម្រជាបន្តទៀត។ ចំណែកសត្វននាលខ្យង ចំនួន៥ក្បាល ត្រូវបានប្រគល់ឲ្យខាងជំនាញជលផល ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ នៅតំបន់របស់គេផងដែរ ៕ ដោយ៖ ជាយក្រុង