ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន ផ្តល់ជំនួយ​គ្រឿងបរិក្ខា​វេជ្ជសាស្ត្រ ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រទេសជប៉ុន បន្តផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាបរិក្ខាវេជ្ជសាស្ត្រ និងបច្ចេកទេស ដល់កម្ពុជា ដែលមានតម្លៃជាង,លានដុល្លារ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ​-១៩ (COVID-19)​ ដោយជំនួយនេះ គឺផ្តល់តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង​(UNOPS)​

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ប្រាប់ភាគីជប៉ុនថាកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រើប្រាស់ជំនួយទាំងអស់នេះ ឲ្យមានតម្លៃក្នុងការដោះស្រាយគ្រោះមហន្តរាយសុខភាព ដែលបណ្តាលមកពីជំងឺកូវីដ​-១៩  និងស្តារសេដ្ឋកិច្ច​-​សង្គមឡើងវិញ ដែលរងប៉ះពាល់ពីជំងឺនេះ  ព្រមទាំងធានាបាននូវសុខុមាលល្អជូនប្រជាពលរដ្ឋ

គួរបញ្ជាក់ថា កាលពីថ្ងៃទី ខែមិថុនា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុប៤១,លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងចំនួន ឲ្យមានភាពកាន់តែប្រសើរ គឺការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសង្គម និងសុខាភិបាល

ដោយ៖ស តារា


ចែករំលែក៖