ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ កម្ពុជាយើងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក ថ្ងៃទី​ ១៤ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ចំនួន២នាក់។
អ្នកឆ្លង២នាក់ជាបុរសអាយុ២៩ឆ្នាំនិងអាយុ២២ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេសុី ។
ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​សសរុប ១២៨នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់៣នាក់​ ចំនួនអ្នជាសះស្បេីយសរុប​ចំនួន១២៥​នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

ដោយ៖សិលា


ចែករំលែក៖