ព័ត៌មានទាន់ហេតុការណ៍៖

អាវុធ សម្ភារធ្វើសឹកទំនើបៗ ជាច្រើនរបស់រុស្ស៊ីមកដល់ទីក្រុងត្រៀមលក្ខណៈដង្ហែក្បួនព្យុហយាត្រា

ចែករំលែក៖

ក្រុងមូស្គូ៖ អាវុធនិងសម្ភារយោធា មានរថក្រោះ​ រថពាសដែក មីស៊ីល… ជាច្រើន​បានបញ្ជូនទៅដល់តំបន់​ Alabino ជាយក្រុ​ង​មូស្គូហើយដើម្បីត្រៀមដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះ​របស់សហភាពសូវៀត។
សម្ភារយោធា និងអាវុធ​ទំនើបៗ​ជាច្រើន​ នឹងត្រូវដង្ហែក្បួននៅថ្ងៃទី​២៤ ខែមិថុនា ជំនួសថ្ងៃទី​៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ។
ក្នុងចំណោមសម្ភារធ្វើសឹក រួមមាន រថក្រោះTiger, Typhoon-K មីស៊ីលBTR-82A ប្រព័ន្ធមីស៊ីលឆ្លងទ្វីប​បំពាក់ក្បាលគ្រាប់បរមាណូ Iskander-M, Yars ។ ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-350 និង S-400…។ ក្រៅពីនេះក៏មានយន្តហោះចម្បាំង​ទំនើបៗ ឧទ្ធម្ភាគចក្រ យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវហោះហើរសម្តែងនៅលើដែនអាកាសផងដែរ​។
នៅពេលនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា​ រុស្ស៊ីមានអាវុធទំនើបបំផុតលើពិភពលោក​។​ លោកពូទីនបានលើកឡើងថា​ រុស្ស៊ីបានអភិវឌ្ឍអាវុធថ្មីទំនើបៗ ធ្វើឲ្យរុស្ស៊ីឈរលំដាប់ទី​១លើពិភពលោក​៕ដោយ៖ធី រីណា


ចែករំលែក៖