ក្រុងមូស្គូ៖ អាវុធនិងសម្ភារយោធា មានរថក្រោះ រថពាសដែក មីស៊ីល… ជាច្រើនបានបញ្ជូនទៅដល់តំបន់ Alabino ជាយក្រុងមូស្គូហើយដើម្បីត្រៀមដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់សហភាពសូវៀត។
សម្ភារយោធា និងអាវុធទំនើបៗជាច្រើន នឹងត្រូវដង្ហែក្បួននៅថ្ងៃទី២៤ ខែមិថុនា ជំនួសថ្ងៃទី៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។
ក្នុងចំណោមសម្ភារធ្វើសឹក រួមមាន រថក្រោះTiger, Typhoon-K មីស៊ីលBTR-82A ប្រព័ន្ធមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ Iskander-M, Yars ។ ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-350 និង S-400…។ ក្រៅពីនេះក៏មានយន្តហោះចម្បាំងទំនើបៗ ឧទ្ធម្ភាគចក្រ យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវហោះហើរសម្តែងនៅលើដែនអាកាសផងដែរ។
នៅពេលនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា រុស្ស៊ីមានអាវុធទំនើបបំផុតលើពិភពលោក។ លោកពូទីនបានលើកឡើងថា រុស្ស៊ីបានអភិវឌ្ឍអាវុធថ្មីទំនើបៗ ធ្វើឲ្យរុស្ស៊ីឈរលំដាប់ទី១លើពិភពលោក៕ដោយ៖ធី រីណា