ភ្នំពេញ៖ រថយន្ដធុនធំដឹកជ្រូកមួយគ្រឿងរេចង្កូតឡើងខឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏បន្ដដំណើរទៅមុខបុកធ្លុះរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមាននណាម្នាក់រងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្ដធុនធំដឹកជ្រូកមួយគ្រឿងក្បាលពណ៌ស ដែលបានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខណះពេលនោះមិនដឹងថាកៃកុងរថយន្ដងោករឺក៏មានបញ្ហាបច្ចេកទេសរថយន្ដយ៉ាងណានោះទេ ក៏រេចង្កូតមកបុកខឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏បន្ដដំណើរទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យធ្លុះនិងរងការខូចខាតសម្ភារមួយចំនួនទៀតផង។ ចំណែកឯតៃកុងរថយន្តវិញក៏បានទាក់ទងទៅខាងក្រុមហ៊ុនឲ្យជួយដោះស្រាយជាមួយម្ចាស់ផ្ទះទៅលើការខូចខាត។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុបានទាក់ទងខាងជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯម្ចាស់រថយន្ដដែលបង្កក៏ដូចជាអ្នកតំណាងក្រុមហ៊ុនរង់ចាំដោះស្រាយទៅលើការខូចខាតនិងម្ចាស់ផ្ទះនៅពេលក្រោយ៕ដោយ៖ភារ៉ា ដង្កោ