ភ្នំពេញ៖ អបអរសាទរ ខួបទី ៥៨ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ គឺ(១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០)។ ប្រជារាស្ត្រ សូមថ្វាយព្រះរាជមហាកុសល ថ្វាយព្រះបរមរតនកោដ្ឋ។
សូមសំគាល់ ៖ រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរជ្ជកាល របស់ព្រះអង្គ ។
ប្រជានុរាស្ត្រទូទាំងព្រះនគរ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពុជា ៕
ដោយ៖សុខ ខេមរា