ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រសរសើរសម្រស់ អ៊ីវ៉ា ដែលកាន់តែស្រស់ស្អាត

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ស្រស់សោភា និងមិនប្រែប្រួល និងកាន់តែស្រស់ស្អាត ពិសេសក្រោយនាងបង្ហាញមុខជាមួយនឹងស្តាយថតរូបដ៏ស្រស់ស្អាត។

អ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀប នៃ ការ តុបតែងខ្លួនបែប សុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។

អ៊ីវ៉ា មានស្ទីលតុបតែងខ្លួនប្លែកពីតារាដទៃជាក់ស្តែ ងបើ ទោះបីជា មួយ រយៈចុងក្រោយ នេះគេឃើញ ថាតារាស្រីសំលេងស្រទន់ កញ្ញា អ៊ី វ៉ា ហាក់ស្ងប់ស្ងាត់ពី វិស័យសិល្បៈបន្តិចមែន តែ នាង តែងតែ ង្ហោះរូបឃ្យូតៗ និងរាល់សកម្មភាពក្នុងការធ្វើដំណើរកម្សាន្តផ្សេងៗ នៅ លើទំព័រហ្វេសប៊ុកផ្លូវការទៅកាន់អ្នកគាំទ្ររបស់កញ្ញាផងដែរ។

ហើយថ្មីៗនេះ ក្នុងដំណើរកម្សាន្តមួយយើងឃើញកញ្ញា អ៊ី វ៉ា ស្លៀកពាក់បែបសាមញ្ញៗ តែមើលទៅពិតជាស្រស់ស្អាត និងគួរឱ្យស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេ ដែលសរសើរពីការស្លៀកពាក់ និងសម្រស់របស់កញ្ញា៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖