ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ជាពិសេស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ថ្នាក់ខេត្ដ ថ្នាក់ជាតិទាំងអស់ ឱ្យគោរពអនុវត្ដវិធានការការពារ ការចម្លងរោគផ្សេងៗនៅតាមមូលដ្ឋាន អំឡុងពិនិត្យព្យាបាលរបស់ខ្លួន។
លោករដ្ឋមន្ត្រីនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះបានថ្លែងថា៖ ជាពិសេស ក្រុមគ្រូពេទ្យ ត្រូវតែមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងមានការប្រើប្រាស់ពាក់មួក ម៉ាស ស្រោមដៃ ជាប់ជាប្រចាំ នៅពេលប្រាស្រ័យទាក់ទង រួមទាំងការពិនិត្យអ្នកជំងឺ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផងដែរ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកជំងឺ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាអនុវត្ដនូវវិធានការការពារការចម្លងរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់ត្រឹមត្រូវ។
លើសពីនោះ បើមានករណីសង្ស័យនៃរោគសញ្ញាអ្វីមួយកើតឡើង សូមរាយការណ៍ភ្លាមៗមកក្រសួងសុខាភិបាល ដើម្បីជួយធ្វើអន្ដរាគមន៍ឱ្យទាន់ពេលវេលា។
សូមជម្រាបជូនថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ដោយ៖សិលា