ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងថា៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ២ ទាក់ទិនថ្ងៃ២០ មិថុនា៖
ទី១. សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា៖ «យើងមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែយើងគ្មានជម្រើស ហើយយើងមិនអាចឱបដៃមើលប្រជាជនត្រូវបានកាប់សម្លាប់ជាបន្តបន្ទាប់នោះឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនសម្រាប់កម្ពុជា រហូតសព្វថ្ងៃនេះ»។
ទី២. សម្តេចតេជោ ហ៊ុន សែន ក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសសន្និបាតលើកទី៣៨ នៃគណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អាណត្តិទី៥ ថ្ងៃទី២០ មិថុនា ២០១៥។
លោករដ្ឋលេខាធិការ បានបន្តថា៖ ឆ្លងកាត់បទពិសោធន៍ដឹកនាំ សម្តេចតេជោ ហ៊ុន សែន ទូន្មានពាក្យ២ឃ្លា៖ «មិនត្រូវពឹងកម្លាំងរបស់គេទេ សុខចិត្តឲ្យគេពឹងកម្លាំងយើងវិញ»។ «មន្ត្រីត្រូវសកម្មលើកកម្ពស់ការបម្រើប្រជាជន ពិសេសបម្រើតម្រូវការរបស់ពលរដ្ឋ ដែលវិវត្តន៍ប្រែប្រួលតាមសម័យកាល»៕
ដោយ៖សុខ ខេមរា