ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកចំនួន១៩៣នាក់ទទួលបានអត្ថប្រយោជន៍ពីមូលនិធិសុខុមាលភាពដើម្បីដោះស្រាយផ្នែកហិរញ្ញវត្ថុអំឡុងវិបត្តិកូវីដ-១៩

ចែករំលែក៖

អត្តពលិកពិភពលោក និងមូលនិធិអត្តពលកម្មអន្តរជាតិ (IAF) បានប្រកាសថា អត្តពលិកចំនួន១៩៣នាក់មកពីសហព័ន្ធចំនួន៥៨ នឹងត្រូវបានផ្តល់ជំនួយចំនួន៣.០០០ដុល្លារអាមេរិក។ ការចាត់បញ្ចូលសាច់ប្រាក់តាមរយៈមូលនិធិសុខុមាលភាពអត្តពលិកដែលត្រូវបានបង្កើតឡើងក្នុងខែមេសាគឺដើម្បីជួយអត្តពលិកអាជីពដោះស្រាយភាពលំបាកផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។

ស្ថាប័នអត្តពលកម្មពិភពលោកបានបង្ហាញថា IAF បានទទួលពាក្យស្នើសុំដែលមានលក្ខណៈគ្រប់គ្រាន់ចំនួន២៦១នៅត្រឹមថ្ងៃទី៣១ ខែឧសភា។ ពាក្យស្នើសុំទាំងនេះត្រូវបានវាយតម្លៃដោយ IAF ដើម្បីធានាថា ពួកគេបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកជំនាញដែលដឹកនាំដោយប្រធានកីឡាអត្តពលកម្មពិភពលោក លោក Sebastian Coe ។ មូលនិធិរំពឹងថានឹងចាប់ផ្តើមទូទាត់ប្រាក់ដល់អត្តពលិកនៅដើមចុងសប្តាហ៍នេះ។

យោងទៅតាមអត្តពលិកពិភពលោក អត្តពលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ហើយត្រូវបង្ហាញពីតំរូវការសុខុមាលភាពសមហេតុផលតាមរយៈការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ពិសេសមិនដែលមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនពេលប្រកួត។

លោក Sebastian Coe បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកក្រុមការងារទាំងអស់ចំពោះការចូលរួមរបស់ពួកគេជាមួយដំណើរការនេះក្នុងរយៈពេលពីរខែចុងក្រោយ ហើយចាប់តាំងពីពួកគេបានយល់ព្រមចូលរួមជាសមាជិកនៃក្រុមការងារនេះនៅចុងខែមេសានៅពេលដែលយើងប្រកាសពីការចូលរួមវិភាគទានរបស់ពួកគេ។ ជាពិសេសដើម្បីកំណត់លក្ខណៈវិនិច្ឆ័យ និងការផ្តោតលើមូលនិធិ ដែលយើងនឹងអាចរកលុយបានយ៉ាងឆាប់រហ័សដល់អត្តពលិកទាំងនោះដែលត្រូវការបំផុតតាមរយៈដំណើរការរបស់មូលនិធិមួយនេះ”៕

ដោយ៖ភារៈ


ចែករំលែក៖