ភ្នំពេញ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើងនៅថ្ងៃ ២៦ ខែមិថុនា ជារៀងរាល់ឆ្នាំនោះ ឆ្នាំនេះ ពិធីរៀបចំធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមជាមួយសមាជិក សមាជិកាអញ្ជើញមកពីក្រសូង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងពិធីនេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញ ថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ <<ការយល់ដឹងច្បាស់លាស់ នាំឲ្យមានការថែទាំមានប្រសិទ្ធភាព >> នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងស្មារតីនៃមហាសន្និបាតអង្គការសហប្រជាជាតិ។
បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញ ដុតបំផ្លាញគ្រឿងញៀន សរុបមានចំនួន ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន៖ ហេរ៉ូអុីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុិចស្តាស៊ី, កេតាមីន, នីមេតាហ្សុីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ ៕ដោយ៖ស សម