ខេត្តកំពង់ចាម៖នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២២៖៤០នាទីយប់ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់និងកំលាំងប្រជាការពារ ដឹកនាំដោយលោក វរសេនីយ៍ទោ សឿន ទិត អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន បានចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហរនៅចំណុចចំការចេកផ្លូវទៅ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានត្រួតពិនិត្យទៅលើម៉ូតូ១គ្រឿងជិះគ្នាចំនួន២នាក់បានធ្វើការឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់(ធំ២កញ្ចប់)ដាក់ក្នុងម៉ាស់។
បន្ទាប់មកកំលាំងក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់មានឈ្មោះ៖
១.ឈ្មោះយឿន ចាន់ថន ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២.ឈ្មោះ កាន់ កុសល ភេទប្រុស អាយុ26ឆ្នាំ មានទីលំនៅភូមិបងកេតលើ.ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងសំភារ:វត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី៕ដោយ៖ស សម