បរទេស៖ គួរឲ្យសោកស្តាយណាស់ដែលតារាចម្រៀង Adele (អាដែល)បានខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់រហូតដល់១៥០លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបានលែងលះជាមួយលោក Simon Konecki ចប់ស្រេចតាមផ្លូវច្បាប់រួចមក។
ដោយឡែក ការខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានតុលាការ សុំឲ្យពួកគេពិភាក្សាគ្នាជាលក្ខណៈឯកជនវិញ ដោយគេបានប៉ាន់ស្មានបែងចែកទ្រព្យសម្បត្តិដែលមានដូចជាអាជីវកម្មព្រមទាំងបូករួមនឹងអចលនទ្រព្យផ្សេងៗទៀតផងដែរ។
ដូច្នេះហើយ ទើបហ្វេនៗរបស់តារាស្រីរូបនេះ បានសម្តែងនូវការសោកស្តាយចំពោះនាងផងដែរ ដែលខ្ញុំប្រឹងប្រែងរកលុយទាំងការលក់បទចម្រៀងនិងទាំងការប្រគំតន្រ្តីជាច្រើនប្រទេសផងទើបអាចសន្សំលុយទាំងនេះបាន។
គួរបញ្ជាក់ថាដែរថា នាងAdele សម្រេចចិត្តលែងលះជាមួយនឹងលោក Simon Konecki ក្រោយពីបានរួមរស់ជាមួយគ្នាបានចំនួន៧ឆ្នាំរួចមក៕
សូមចូលមើលរូបភាពខាងក្រោម៖