ភ្នំពេញ៖ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្រោមដើមចំបុីហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម៉ោង ៤៖៥០ នាទីល្ងាច ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងសួនក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានស្រុកកំណើតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា រូបគាត់បានឃើញជនរងគ្រោះស្នាក់នៅក្រោមដើមចំប៉ីរយៈពេលមួយអាទិត្យហើយរួចឃើញគាត់ដើរបាន និងនិយាយបានធម្មតាទេ ស្រាប់តែនៅម៉ោង ៤ ល្ងាចនេះ មើលទៅគាត់រាងដូចមិនស្រួលក៏បានទាក់ទងខាងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិត្យដើម្បីហៅរថយន្តសង្គ្រោះឲ្យមកជួយសង្គ្រោះបន្ទាន់ស្រាប់តែ មួយសន្ទុះក្រោយមកក៏ផុតដង្ហើមស្លាប់ភ្លាមទៅនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទាក់ទងទៅលោកចៅសង្កាត់ ដើម្បីយករថយន្តសាមុយ ដឹកសពបុរសខាងលើទៅវត្តឫស្សីសាញ់ យកទៅបូជាតាមប្រពៃណី៕ ជ្រោយពេជ្រ