ព័ត៌មានទាន់ហេតុការណ៍៖

TikTok របស់ចិន មិនមែនតែឥណ្ឌានោះទេ សូម្បីអាមេរិកក៏កំពុងត្រៀមបិទកម្មវិធី

ចែករំលែក៖

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយនៅថ្ងៃចន្ទនេះថា៖ សហរដ្ឋអាមេរិក កំពុងពិចារណា បិទ ប្រព័ន្ធបណ្តាញសង្គមរបស់ចិន រួមមាន៖កម្មវិធី TikTok ក៏ដូចជាកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

លោក Pompeo នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ និយាយអ្វីច្រើន មុនការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ ប៉ុន្តែ នេះគឺជាអ្វីដែលពួកយើងកំពុងធ្វើការពិនិត្យ និងពិចារណា…»រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងបែបនេះ ស្របដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ចេះតែបន្តកើនឡើង ជុំវិញ បញ្ហាជំងឺកូវីដ-១៩។ ហើយចំណែក សមាជិកសភាសហរដ្ឋអាមេរិក ក៏កំពុងមានការព្រួយបារម្ភ ដែរថា ការប្រើប្រាស់កម្មវិធី TikTok ដែលមានប្រភពពីប្រទេសចិន អាចផ្តល់ផលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។
សូមជម្រាបថាកាលពីពេលថ្មីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសបិទកម្មវិធី TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀតជារៀងរហូត បន្ទាប់ពីភាពតានតឹងរវាងប្រទេសឥណ្ឌានិងចិន បានកើតឡើងជាថ្មី ជុំវិញបញ្ហាជម្លោះព្រំដែន។
សមរភូមិចិន-ឥណ្ឌា ពាក់ព័ន្ធព្រំដែន គ្រាន់តែសំញ៉ែញក្បាច់គុណ ដោយឡែកអាវុធយុទ្ធភ័ណ្ឌ ត្រៀមលក្ខណះចរចាប៉ុណ្ណោះ៕

ដោយ៖សហការី


ចែករំលែក៖