ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់សម្លៀកបំពាក់កូរ៉េត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំងនៅកណ្តាលទីក្រុង វ៉េ (Hue)

ចែករំលែក៖

ហាងលក់សម្លៀកបំពាក់កូរ៉េខាងត្បូង មានទីតាំងស្ថិតនៅផ្ទះលេខ២៩ មហាវិថី ហុងវឿង​ ខណ្ឌហ្វូហ៊ូយ ទីក្រុងវ៉េ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅល្ងាចថ្ងៃទី​៩​ ខែកក្កដា​ បណ្តាលឲ្យ​ទំនិញ ទ្រព្យសម្បត្តិទាំងប៉ុន្មាននៅខាងក្នុងត្រូវឆេះខ្ទេច។
តំបន់ដែលឆាបឆេះ គឺជា​កន្លែងមានអគារកម្ពស់ច្រើនជាន់ ​ហើយនៅផ្នែកខាងមុខ​ដែលឆេះនេះ សម្រាប់ធ្វើអាជីវកម្ម​លក់ដូរសម្លៀកបំពាក់​​ និងសម្ភារប្រើប្រាស់ផ្សេងៗ។
ក្រោយទទួលបានព័ត៌មាន​ភា្លម​ កម្លាំងពន្លត់អគ្គិភ័យ​ដែលមានរថយន្តពន្លត់អគ្គិភ័យដល់ទៅ​៤០​គ្រឿង បានមកកាន់ទីតាំង​ឆាបឆេះ​។ រថយន្តពន្លត់អគ្គិភ័យ​ទាំងនោះ តែងតែចូលរួម​យុទ្ធនាការ​ទប់ស្កាត់ភ្លើងឆេះនៅតាមអគារខុនដូ។
ដោយសារតែការពន្លត់ទាន់ពេលវេលា ទើប​មិនប៉ះពាល់ដល់​អគារជិតខាងឡើយ​។

មិនមានអ្នកស្លាប់និងរងរបួសក្នុងហេតុការណ៍នោះឡើយ ។ ចំណែកកម្លាំងជំនាញ កំពុងតែ​ស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យឆេះ៕ដោយ៖ធី រីណា


ចែករំលែក៖