ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់!! ស្ត្រីម្នាក់ដាច់ខ្លួនជាពីរទៅបីកំណាត់ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែត្រូវរថយន្តធុនធំបេីកបុកនិងកិន​ នៅខណ្ឌមានជ័យ

ចែករំលែក៖

     ភ្នំពេញ​ ៖​ ពិតជាគួរឲ្យរន្ធត់និងសង្វេគខ្លាំងណាស់​ ខណៈដែលឃេីញស្ត្រីម្នាក់ដាច់ខ្លួនជាពីរទៅបីកំណាត់ស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីត្រូវរថយន្តធូនធំបេីកបុក​ហេីយកិន​ អូសទាំងម៉ូតូជាប់នៅពីក្រោមរថយន្តរាប់រយម៉ែត្រ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍​ឃាត់រថយន្តបង្កព្រមទាំងចាប់តៃកុងយកទៅសួរនាំ​ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២០​ នៅលេីផ្លូវលេខ២១៧ ត្រង់ភ្លើងស្តុបផ្ទះស្រាបៀរ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    សពស្ត្រីរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅក្នុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  មានស្រុកកំណើតនៅខេត្ដព្រៃវែង។  ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុនត្រាហ្គនសីុធី មានស្រុកកំណើតនៅភូមិចាក់ត្រាំង ឃុំក្រវាញ  ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិពាំងរាំង ខណ្ឌសែនសុខ ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពត1J -1061 បេីកបរតែម្នាក់ឯងដោយមានដឹកមាន់​ផង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្ដុប

កន្លែងកើតហេតុ​ ជនរងគ្រោះក៏ឈប់ម៉ូតូរង់ចាំភ្លើងខៀវ ពេលនោះស្រាប់តែមានរថយន្ដបាញ់បេតុងមួយគ្រឿងពាក់ស្លាកលេខ5A-2423 បើកបរស្របទិសគ្នាបានមកបុកម៉ូតូហើយកិនស្ត្រីរងគ្រោះដាច់ខ្លួនជាពីរទៅបីកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដែលរថយន្ដបង្កបានបេីករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចេញជួយធ្វើអន្តរាគមន៍ឃាត់ខ្លួន​តៃកុងរថយន្តបង្កហេតុបានភ្លាមៗផងដែរ ។

    ក្រោយពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖