ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ផឹកស្រាស្រវឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖  មានហេតុការណ៍​ដ៏ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីមន្ត្រីយោធាពាក់ស័ក្តិ៤​ម្នាក់ផឹកស៊ីស្រវឹងហើយបានដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់​ធ្វើឱ្យភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមកឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបន្ទប់ជួលលេខ​ C៥​ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន​ជ័យ​។ 

ជនបង្កឈ្មោះ សោម ពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីយោធា​នៅ កងឯកភាព​ទីចាត់ការឃោសនាព័ត៌មាន​ អគ្គបញ្ជាការ​ ឋាន:វរសេនីយ៍ត្រី ប្រេីប្រាស់កាំភ្លើងខ្លីម៉ាកK៥៩។ 

       តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនបង្កបានមកផឹកសុីជាមួយមិត្តភក្តិនៅបន្ទប់ខាងលើមានគ្នាចំនួន៤នាក់​។ ពេលកំពុងផឹកសុីនោះជនបង្កបាននិយាយថាពិបាកចិត្តណាស់​ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីនោះទេ​ លុះមួយសន្ទុះក្រោយមកជនបង្កបានដកកាំភ្លើងខ្លីពីចង្កេះបាញ់ចំនួន៣គ្រាប់​ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក​  មួយគ្រាប់បាញ់ទ្វារបន្ទប់​ និងមួយគ្រាប់ទៀត​បាញ់ឡើងលើ។ ពាក់ព័ន្ធនឹងហេតុការណ៍ខាងលេីនេះពុំមានមនុស្សរងរបួសនោះទេ។ 

​បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន​ និង​សាកសួរឱ្យបានលម្អិតនៃការផ្ទុះអាវុធនេះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖