អន្តរជាតិ៖យោងតាមរបាយការណ៍សារព័ត៌មាននៅប្រទេសអាមេរិកខាងត្បូងបានឱ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona មានពេលរហូតដល់សប្តាហ៍នេះដើម្បីអនុវត្តលក្ខខណ្ឌមួយចំនួនក្នុងការចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Gustavo Maia ។
ក្លឹបនៅតំបន់កាតាឡាន់មួយនេះបានចំណាយប្រាក់ចំនួន១លានអឺរ៉ូ (១,១លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីទទួលបានសិទ្ធិផ្ទេរ Maia កាលពីខែមីនាបន្ទាប់ពីបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ១៩ឆ្នាំ សម្រាប់ក្រុមអាយុក្រោម២០ឆ្នាំរបស់ក្លឹប Sao Paulo នៅប្រទេសប្រេស៊ីលមួយនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Lance របស់ប្រេស៊ីលបានឲ្យដឹងថា ក្លឹប Barcelona ត្រូវបង់ប្រាក់បន្ថែមចំនួន ៣,២លានអឺរ៉ូទៀតដើម្បីធានាបាននូវការឈានទៅកិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ ដែលក្លឹបSao Paulo ក៏មានសុទិដ្ឋិនិយមថាការផ្ទេរនេះនឹងទទួលបានផ្លែផ្កា។
អតីតអ្នកចាំទី Athletico Paranaense បច្ចុប្បន្នជាកីឡាករសញ្ជាតិប្រេស៊ីលតែមួយគត់នៅក្នុងក្លឹប Barcelona បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើ Arthur ទៅកាន់ក្លឹប Juventus ហើយប្រសិនបើក្លឹបBarcelona ទិញបានយុវជនវ័យក្មេង Maia បានគឺក្លឹបនឹងមានកីឡាករប្រេស៊ីលបាន២រូបហើយ ៕ដោយ៖ភារៈ