ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Watford បណ្តេញគ្រូបង្វឹកចេញ ទោះបីនៅសល់២ប្រកួតទៀតចប់រដូវកាលក៏ដោយ

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លឹបក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League គឺក្លឹប Watford បានបណ្តេញគ្រូបង្វឹកលោក Nigel Pearson ចេញ បើទោះបីនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាលនៅអង់គ្លេសក៏ដោយ 

លោក Pearson បានក្លាយជាគ្រូបង្វឹកទីដែលត្រូវបានបណ្តេញចេញពីក្លឹប បន្ទាប់ពីលោក Javi Gracia ត្រូវបានបណ្តេញចេញនៅខែកញ្ញាហើយលោក Quique Sanchez Flores ត្រូវបណ្តេញដូចគ្នានៅ៣ខែក្រោយមក។

ការបណ្តេញចេញគឺជាការភ្ញាក់ផ្អើលមួយដែលក្នុងរយៈពេលដែលលោក Pearson ធ្វើជាគ្រូបង្វឹក ក្លឹបានមើលពីការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះធ្វើឲ្យក្លឹបអាចនឹងបាត់បង់កៅអីសម្រាប់រដូវកាលក្រោយ

នៅពេលដែលលោក Pearson បានទទួលតំណែងជំនួសលោក Sanchez Flores ក្លឹប Watford មានត្រឹម៨ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម១៥ប្រកួតហើយក្រោមការដឹកនាំរបស់គាត់ពួកគេបានទទួល២៥ពិន្ទុពីការប្រកួតចំនួន២០ប្រកួតជាមធ្យមដែលអាចធ្វើឲ្យពួកគេឈរពាក់កណ្តាលតារាង

បច្ចុប្បន្នក្លឹបមាន៣ពិន្ទុខ្ពស់ជាងក្រុមនៅតំបន់កាត់ចោល ដែលប្រកួត២លើកចុងក្រោយសម្រាប់រដូវកាលនេះក្រុមត្រូវប៉ះជាមួយក្រុមខ្លាំងៗដូចជា Manchester City និង Arsenal ហើយលោក Hayden Mullins គ្រូបង្វឹក U-23 របស់ក្លឹប Watford នឹងត្រូវទទួលខុសត្រូវលើការប្រកួតសំខាន់ទាំងនេះបណ្តោះអាសន្ន ទម្រាំក្លឹបពិចារណារកគ្រូបង្វឹកមកជំនួសសម្រាប់រដូវកាលក្រោយ ៕ដោយ៖ភារៈ


ចែករំលែក៖