ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Istanbul Basaksehir ឈ្នះជើងឯកលីកកំពូលទួរគីជាលីកដំបូង

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លឹប Istanbul Basaksehir បានអបអរពានរង្វាន់ទួរគី Super Lig ជាលើកដំបូងរបស់ខ្លួនក្រោយពីទទួលជ័យជម្នះ ១-០ លើក្រុម Kayserispor ដែលធ្វើឲ្យក្លឹបមួយនេះដាច់ពិន្ទុក្រុមលេខ២រហូតដល់៧ពិន្ទុ បើទោះបីសល់មួយប្រកួតទៀតចប់រដូវកាលក៏ដោយ។ ក្រុម Istanbul Basaksehir ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ បានក្លាយជាក្លឹបទី៦ ដែលឈ្នះពានរង្វាន់ទួរគី Super Ligចាប់តាំងពីការចាប់ផ្តើមនៃលីកក្នុងឆ្នាំ១៩៥៩ ។

ក្រុមធ្លាប់ឈ្នះជើងឯកដូចជា Galatasaray, Fenerbahce និង Besiktas បានគ្រងពានរង្វាន់បាល់ទាត់លីកកំពូលទួរគីច្រើនជាងគេប៉ុន្តែក្រុមខ្លាំងទាំង៣រដូវកាលនេះមិនអាចប្រកួតប្រជែងជាមួយក្រុម Istanbul Basaksehir បានឡើយ ដោយក្រុមទាំងនោះធ្លាក់ដល់ចំណាត់ថ្នាក់លេខ៤លេខ៥ និងលេខ៧ឯណោះ

ក្រុម Istanbul Basaksehir ត្រូវប៉ះជាមួយក្រុម Kasımpaşa ក្នុងលីកកំពូលទួរគីនៅថ្ងៃទី២៦ ខែកក្កដា ខាងមុខដែលជាការប្រកួតបញ្ចប់រដូវកាល២០១៩-២០២០របស់លីកកំពូលមួយនេះ។

សូមបញ្ជាក់ថា ក្រុម Istanbul Basaksehir កំពុងស្ថិតនៅកៅអីវគ្គ១៦ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Europa League ដោយនឹងត្រូវជួបជាមួយក្រុម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកទួរគីមួយនេះបានឈ្នះ ១-០ លើក្រុម Copenhagen ក្នុងជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេខណៈដែលក្រុម Man United បានលត់ក្រុម LASK ៥-០ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្របខ័ណ្ឌ Europa League គ្រោងនឹងបន្តនៅខែក្រោយបន្ទាប់ពីការផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ


ចែករំលែក៖